khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ទូទាំងស្រុកពញាឮ ខេត្តកណ្តាល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំទាំង១១ ស្រុកពញាឮស្ថិតនៅសាលាស្រុកពញាឮ។

    ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំប្រកបដោយក្តីនឹករលឹក និងគិតគូរដោយយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់អាជ្ញាធរស្រុក ឃុំ និងបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងអស់។ ឯកឧត្តម បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន